(ភ្នំពេញ)៖ ធុងហ្គាសរបស់រោងចក្រផលិតទឹកកក ដែលមានទីតាំងស្ថិតនៅខាងមុខផ្សារ PC សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានបែកធ្លាយ បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ និងក្រុមអាជីវករនៅក្នុងផ្សារពីគ្រោះអគ្គិភ័យ នាវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក គង់ គារ អធិការរងនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ករណីនេះបានបណ្តាលឲ្យកម្មករ ២នាក់ សន្លប់បាត់ស្មារតី នៅពេលចូលទៅបិទធុងហ្គាសដែលបែកធ្លាយនោះ ហើយត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ។
យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បាននិងកំពុងជួយអន្តរាគមន៍ហើយ ដោយបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់៕