(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទដៃ SUGAR FRANCE ស្មាតហ្វូន SUGAR F7 ដែលមានការច្នៃប្រឌិតខ្ពស់ ទាំងគុណភាព រូបរាង ពិសេសជាទូរស័ព្ទដៃថ្មីដំបូងគេ ដែលមានដាំត្បូងលម្អប្រណិត ស្វារ៉ូស្គី ពីប្រទេសអូទ្រីស ដែលល្បីបំផុតនៅសហភាពអ៊ឺរ៉ុប និងធ្វើការរចនាបែបយុវវ័យ ស៊ីវិល័យទំនើបទាន់សម័យ ទាំងបុរសនិងនារី បានគាំទ្រពេញទំហឹង លើវិស័យបាល់ទាត់កម្ពុជា ដោយកន្លងផ្ដល់ជូននូវសំបុត្រ VIP ដល់ពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ ដើម្បីចូលរួមទស្សនាគ្រប់ពេលប្រកួតនៅកម្ពុជា។
ជាក់ស្ដែងកាលពីប្រកួតបាល់ទាត់វគ្គជម្រុះ SUZUKI CUP រវាងកម្ពុជា និងប្រទេសទីម័រខាងកើត កាលពីខែតុលាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ SUGAR FRANCE បានផ្ដល់នូវសំបុត្រ VIP រហូតដល់១០០កៅអី ឯណោះពិសេស ក៏មានការផ្តល់ជូនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ចំពោះអតិថិជនដែលបាន ធ្វើការទស្សន៍ទាយគ្រាប់បាល់ត្រូវ នៃការប្រកួតទៀតផង។
វាជាលើកដំបូង សម្រាប់ក្រុមហ៊ុនទូរស័ព្ទដៃម៉ាក SUAGAR FRANCE ដែលជាម៉ាកដ៏ល្បីរបស់បារាំងមួយនេះ បានចូលរួមគាំទ្រយ៉ាងពេញទំហឹង ទៅលើវិស័យបាល់ទាត់កម្ពុជា ហើយក្រុមហ៊ុនសន្យានឹងផ្តល់ជូនអតិថិជន ឲ្យបានច្រើនជាងនេះ នៅលើការប្រកួតលើកក្រោយៗទៀត។
តំណាងក្រុមហ៊ុនប្រចាំប្រទេសកម្ពុជា លោក យិន ឌីណា បានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទដៃ SUGAR FRANCE ជាក្រុមហ៊ុនទូរស័ព្ទដៃថ្មីដំបូងគេ ដែលមានដាំត្បូងលម្អយ៉ាងប្រណិត ស្វារ៉ូស្គី ពីប្រទេសអូទ្រីស ដែលល្បីបំផុតនៅសហភាពអ៊ឺរ៉ុប និងធ្វើការរចនាបែបយុវវ័យស៊ីវិល័យ ទំនើប ទាន់សម័យ ទាំងបុរសនិងនារី ហើយក្រុមហ៊ុនមានការធានាខ្ពស់ ទៅលើការបាត់បង់ត្បូងលម្អ ដោយមានការផ្តល់ជូនទូរស័ព្ទថ្មីវិញភ្លាម ។ SUGAR FRANCE ជាស្មាតហ្វូនម៉ាកដ៏ល្បីឈ្មោះ នៅប្រទេសបារាំង គុណភាពលំដាប់កំពូល និងលក់ដាច់បំផុត នៅជាង១០ប្រទេស នៅអឺរ៉ុប រ៉ូស៊ី ឌូបៃ ចិន តៃវ៉ាន់ ម៉ាកាវ ពិសេសនៅកម្ពុជា។
លោកបានបន្តទៀតថា ក្រុមហ៊ុន SUGAR FRANCE បានណែនាំនូវផលិតផលកំពូលស្មាតហ្វូន សមត្ថភាពមិនសមនឹងតម្លៃ SUGAR F7 មកកាន់ទីផ្សារប្រទេសកម្ពុជា។ វាបានបំពាក់ដោយ RAM 4GB, មេម៉ូរី 64GB CPU 8គ្រាប់ បច្ចេកវិទ្យា សាកថ្មលឿនបំផុត តែ៣០នាទី បាន៨០% ហើយ SUGAR F7 អាចលេង Facebook, Wechat, Viber, Line និង What App, បានម្តងពីរ Account ក្នុងពេលតែមួយ ដែល SUGAR F7 មានតម្លៃត្រឹមតែ ៣៣៩ដុល្លារ ប៉ុណ្ណោះ៕