(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ការប្រកួតកីឡាបាល់ទាត់អន្តរជាតិ English Premier League (EPL) ធនាគារឯកទេសវីង (Wing) បានផ្តល់ជូនកម្មវិធីពិសេស ដល់អតិថិជនដែលមានគណនីវីងទំាងអស់ ដោយលោកអ្នកអាចញ៉ាំអាហារ ដែលលោកអ្នកចូលចិត្តជាមួយ ហាងដៃគូរបស់វីង ដើម្បីទទួលបានការបញ្ចុះ តម្លៃពិសេសរហូតដល់ទៅ៣០% ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នំា២០១៦។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីងបានឲ្យដឹងថា «វិស័យបាល់ទាត់ ជាកីឡាដ៏ល្បីមួយនៅលើពិភពលោក ហើយធនាគារឯកទេសវីង មានមោទនភាព ដែលបានក្លាយជាអ្នកឧបត្ថម្ភធំ នៅក្នុងកម្មវិធីផ្សាយផ្ទាល់ English Premier League តាមទូរទស្សន៍ CTN Mytv និងCNC។ ប្រជាជកម្ពុជា ជាធម្មតាចូលចិត្ត វិស័យកីឡាបាល់ទាត់ ហើយអ្វីដែលកាន់តែប្រសើរក្នុងការផ្តល់ ជូនដល់អតិថិជនរបស់វីង ក៏ដូចជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ នោះគឺពួកគាត់អាចទទួលបានការបញ្ចុះតម្លៃពិសេស ជាមួយនឹងហាង ដៃគូរបស់យើង នៅពេលដែលពួកគេប្រើប្រាស់កាតវីង»។
លោក ចូចូ បានបន្ថែមទៀតថា «អតិថិជនដែលមានគណនីវីង អាចទៅកាន់បណ្តាហាងដៃគូរបស់វីង នឹងទទួលបានការបញ្ចុះតម្លៃ នៅពេលដែល អតិថិជនប្រើប្រាស់កាតវីងរបស់ពួកគេ។ កាន់តែពិសេស នៅពេលដែលពួកគេទៅកាន់ ភោជនីយដ្ឋានទំាងនោះនៅថ្ងៃ ផ្សាយបន្តផ្ទាល់ English Premier League អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ កាន់តែច្រើនជាងថ្ងៃធម្មតា»។
ដើម្បីរីករាយជាមួយការបញ្ចុះតម្លៃនេះ អតិថិជនគ្រាន់តែធ្វើការទូទាត់ជាមួយកាតវីង នៅកន្លែងដែលជាដៃគូរបស់វីង ដូចជា ភោជនីយដ្ឋានភូមិយើង ក្រវ៉ាន់ខ្មែរ និងសាច់អំាង ១៦៨។
សម្រាប់អ្នកដែលមិនទាន់មានគណនីវីង ពួកគេអាចមកបើកគណនីវីងដោយឥតគិតថ្លៃនៅគ្រប់ទីកន្លែងរបស់ភ្នាក់ងារវីង ដែលមាននៅ ទូទាំងប្រទេស ដោយអតិថិជនគ្រាន់តែយកមកនូវឯកសារណាមួយក៏បានដូចជា អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ ឬលិខិតឆ្លងដែន។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់លេខ៖ ០២៣ ៩៩៩ ៩៨៩ ឬចូលទៅកាន់ទំព័រ Facebook របស់ វីង។
ភោជនីយដ្ឋានដៃគូរបស់វីងមានដូចខាងក្រោម៖