(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ក​រណី ឃាត់ខ្លួនជនសង្ស័យ៤០នាក់។

* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន១០នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក៦ករណី ឃាត់ខ្លួន១០នាក់
* ⁠ករណីប្រេីប្រាស់៤ករណី ឃាត់ខ្លួន២០នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៧០៨ករណី ឃាត់ខ្លួន៩៦៧៩នាក់ (ស្រី៨០៥នាក់)៕