Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លួចម៉ូតូបានមួយថ្ងៃ ត្រូវម្ចាស់ឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

07-11-2016 15:02

(ភ្នំពេញ)៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ បន្ទាប់ពីធ្វើកម្មភាពលួច សម្រេចបានមួយថ្ងៃ ក៏ត្រូវម្ចាស់គេឃើញ ឃាត់ខ្លួនរួចប្រគល់ ឲ្យសមត្ថកិច្ចប៉ុស្តិ៍កាកាប នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្តុប២៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុំ ប៊ុនរឿង អាយុ៣៤ឆ្នាំ ស្នាក់នៅលូប្រាំ ខណ្ឌមានជ័យ ស្រុកកំណើតឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ ដើម្បីចាត់ការតាមផ្លូវច្បាប់៕