(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung កំពុងធ្វើការជាមួយអង្គភាពពាក់ព័ន្ធនានា ដើម្បីស៊ើបអង្កេតអំពីឧបទ្ទវហេតុមួយចំនួន ទាក់ទងនឹង Galaxy Note7 នាពេលថ្មីៗនេះ នៅក្នុងប្រទេសមួយចំនួន។ ដើម្បីសុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុន Samsung បានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្តឈប់ផលិត Galaxy Note7 តែម្តង។ អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ទាំង Galaxy Note7 ចាស់ និង Galaxy Note7 ដែលបានដូរថ្មី គួរបិទទូរស័ព្ទ និងឈប់ប្រើប្រាស់បន្ត ហើយទទួលយកអត្ថប្រយោជន៍ពីការដូរយកទូរស័ព្ទសាមសុងថ្មីជាមួយទឹកប្រាក់បន្ថែម ឬប្តូរយកទឹកប្រាក់វិញ។
កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅហាងទំនើប Samsung របស់អ្នកនាំចូលផលិតផល Samsung ផ្លូវការនៅកម្ពុជា។
នៅក្នុងប្រទេសកម្ពុជា អតិថិជន Galaxy Note7 ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដូចខាងក្រោម៖
* ប្តូរ Galaxy Note7 យក Galaxy S7 edge ជាមួយទឹកប្រាក់$170 ($70 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy S7 edge + $100 សម្រាប់ទឹកប្រាក់បន្ថែម)
* ប្តូរ Galaxy Note7 យក Galaxy Note5 ជាមួយនឹងទឹកប្រាក់ $210 ($110 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy Note5 + $100 សម្រាប់ទឹកប្រាក់បន្ថែម)
* ប្តូរ Galaxy Note7 យកទឹកប្រាក់វិញ
ក្រុមហ៊ុន Samsung បានបញ្ជាក់ពីទីតាំងហាងផងដែរ៖
ទី១៖ សម្រាប់អតិថិជនដែលបានទិញពីហាងទំនើបសាមសុង Apsara, KLD ឬ Nika ដែលជាអ្នកនាំចូលផលិផលសាមសុងផ្លូវការ។ សូមអញ្ជើញទៅកាន់ហាង ទំនើបសាមសុង KLD ទល់មុខអាគារភ្នំពេញថៅវើ ហាងទំនើបសាមសុង Apsara នៅជិតផ្សារដេប៉ូ ឬហាងទំនើបសាមសុង Nika ជិតស្តុបបូកគោ។
ទី២៖ សម្រាប់អតិថិជនដែលមិនបានទិញពីហាងទំនើបសាមសុង Apsara, KLD ឬ Nika សូមអញ្ជើញទៅកាន់ហាងដែលលោកអ្នកបានទិញដើម្បីទទួលបានការសម្របសម្រួល ពីហាងទាំងនោះសម្រាប់កម្មវិធីនេះ។
ក្រុមការងារ Samsung នឹងទាក់ទងលោកអ្នកដើម្បីផ្តល់ព័ត៌មានបន្ថែម ហើយប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ សូមទាក់ទាក់ផ្នែកបំរើអតិថិជន យើងខ្ញុំតាមរយៈទូរស័ព្ទ 023 99 32 32។ ក្រុមហ៊ុន សូមអភ័យទោសដោយសុច្ចចិត្តចំពោះការលំបាកដល់អតិថិជន និងដៃគូនានា ហើយក្រុមហ៊ុនសូមលើកទឹកចិត្តដល់អតិថិជន Galaxy Note7 ទាំងអស់ចូលរួមជាមួយកម្មវិធីនេះ៕