(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១០៖០០យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បាននឹងកំពុងដឹកនាំកម្លាំងចម្រុះ ដើម្បីចុះទៅព័ទ្ធចាប់ មុខសញ្ញាបាញ់ប្លន់ នៅបណ្ណាគារចិន មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បុរសសន្តិសុខម្នាក់ត្រូវក្រុមចោរប្លន់បាញ់ចំនួនពីរគ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅដីឡូតិ៍មួយកន្លែងក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕