(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា បានដង្ហែអង្គឋិនទានដែលជា ព្រះរាជកឋិនទាន របស់ព្រះមហក្សត្រថៃ ដើម្បីយកបច្ច័យប្រគេនព្រះសង្ឃ នៅវត្តបុទុមធម្មយុត្តិកនិកាយ (វត្តបុទុមវត្តី) សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ។
ក្នុងអង្គកឋិនទាននេះ ក៏មានការចូលរួមពី លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រួមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ គ្រប់មជ្ឈដ្ឋានផងដែរ។
ជាមួយគ្នានោះ ក្នុងនាមព្រះសង្ឃខ្មែរ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានថ្លែងអំណរព្រះរាជគុណ អរគុណ និងថ្វាយជូនបុណ្យកុសល សូមមានសុខសន្តិភាព និងសម្បូររុងរឿង គ្រប់កាលៈទេសៈផងដែរ៕