(ភ្នំពេញ)៖ មន្រ្ដីបុគ្គិលិករបស់ធនាគារជាតិនៃកម្ពុជាស្ម័គ្រចិត្ត មកពីសាខារាជធានី-ខេត្ត ចំនួន១៣៥នាក់ បានចូលរួមធ្វីតេស្ត ផ្នែកភាសាបរទេស ដើម្បីត្រៀមខ្លួនចូលរៀនតាម Online ក្នុងកម្មវិធី FSI Connect សំរាប់ឆ្នាំ ២០១៧។

ដើម្បីធានាគុណភាព និងជឿទុកចិត្តលើលទ្ធផល ដែលបានប្រឡងលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះត្រួត​​ពិនិត្រផ្ទាល់ ចំពោះមុខគណៈកម្មការគ្រប់គ្រងវគ្គ។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោមមន្ត្រី បុគ្គលិកដែលមានដាក់ពាក្យសុំចូលប្រឡងទាំង១៣៥នាក់នេះ គណៈកម្មការ ជ្រើសរើស យកតែមន្ត្រីដែលមានពិន្ទុតាមលំដាប់ពីខ្ពស់មកទាប ចំនួន៥០រូប ប៉ុណ្ណោះ ដើម្បីត្រៀមចូលរៀនសំរាប់ឆ្នាំសិក្សា ២០១៧ ខាងមុខនេះ៕