(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌឫស្សី កែវ បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋងាយរង គ្រោះជាជនចាស់ជរាគ្មានទីពឹងចំនួន២៧គ្រួសារ ព្រមទាំង បាននាំយក នូវគ្រឿងឧបភោគបរិភោគ សម្ភារៈ រួមនិងថវិការ មួយចំនួនដែ លជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដើម្បីមកចែកជូនពួកគាត់ផងដែរក្នុងការជួយសម្រាលនូវទុក្ខលំបាកតាមគ្រួសារនីមួយៗ ។
សកម្មភាពមនុស្សធម៌របស់ថ្នាក់ដឹកនាំខណ្ឌឫស្សីកែវ បាន ធ្វើឡើងនៅល្ងាចថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ ២០១៦ ស្ថិតនៅស ង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ ដោយមានការរួមដំណើរ ពីលោក-លោកស្រី ជាមន្ត្រីក្រុមការងារអនុសាខាកាបាទក្រ ហមខណ្ឌ-សង្កាត់ ក្រុមយុវជនកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក និង អ.ម.ត ជាច្រើននាក់ផងដែរ ។
អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានលើកឡើងថា ដោយមានការយកចិតទុកដាក់ខ្ពស់ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឲ្យក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌឫ ស្សីកែវ បានយកអំណោយមកផ្ដល់ជូនក្នុងបំណងជួយស ម្រាលបញ្ហាមួយចំនួនសម្រាប់ក្រុមគ្រួសារនីមួយៗ ហើយ សម្តេចតែងតែគិតគូ ពីសុខទុករបស់ បងប្អូនប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាននូវទូទាំងប្រទេសកម្ពុជាដោយមិនប្រកាន់ពូជសាសនឫនិន្នាការនយោបាយឡើយ ។
លោកក៏បានបញ្ជាក់ថា ចំពោះអំណោយដែលអនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌនាំយកមកឧបត្ថម្ភនាពេលនេះក្នុងមួយគ្រួសារទទួលបានរួមមាន៖អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ (ស្មើ ១០កំប៉ុង)ឃីត១ (មានមុង១ ភួយ១ សារ៉ុ ង១ ក្រមា១) អាវយឺត១និងថវិការ៣ម៉ឺនរៀលផងដែរ ៕