(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានផ្ញើលិខិតជូនលោកស្រី វាន់ ហេលី (Claire Van der Vaeren) តំណាងការិយាល័យ ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ប្រចាំនៅកម្ពុជាដោយលើកឡើង អំពីការធ្វើហួសពីដែនកំណត់នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ ដែលទង្វើនេះគឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
លិខិតរបស់ក្រសួងការបរទេសកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមទាញចំណាប់អារម្មណ៍របស់លោកស្រី ចំពោះការលើកឡើងនាពេលថ្មីៗនេះ របស់លោកស្រី វាន់ ហេលី តំណាងការិយាល័យ ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ប្រចាំនៅកម្ពុជា ដែលទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ពន្យល់ជាបន្ទាន និងសម្តែងនូវទស្សនៈលំអៀងទុក ជាមុនលើការពន្យល់របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹង ការប៉ុនប៉ងវិលត្រឡប់របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិរទេសខ្លួននៅក្រៅប្រទេស ដែលត្រូវបានចុះផ្សាយនៅក្នុងកាសែតខេមបូឌាដេលី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦»។
ក្រសួងការបរទេសកម្ពុជា បានអះអាងថា «ការអធិប្បាយរបស់លោកស្រី វាន់ ហេលី នេះ បានធ្វើហួសពីដែនកំណត់នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបញ្ជាក់ពីការគោរពអធិបតេយ្យ និងការមិនជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងនៃប្រទេសសមាជិក»។
ព័ត៌មានលម្អិតសូមអានលិខិតរបស់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ផ្ញើជូនលោកស្រី វាន់ ហេលី ទាំងភាសាខ្មែរ និងអង់គ្លេស៖