(បាងកក)៖ ប្រទេសថៃ រកបានចំណូលប្រមាណ៦២៧.០៤ពាន់លានបាត (១៨ពាន់លានដុល្លារសហរដ្ឋអាមេរិក) ពីវិស័យទេសចរណ៍ នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៦នេះ ជាមួយនឹងការកើនឡើង១២.២២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមប្រភពពីរដ្ឋាភិបាលថៃ ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី០៤ ខែវិច្ចិកានេះ។
ចិន គឺជាប្រទេសដែលផ្តល់នូវ ភ្ញៀវទេសចរច្រើនជាងគេបំផុត សម្រាប់ប្រទេសថៃ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
តំបន់០២ធំៗទៀត សម្រាប់ទីផ្សារនៃវិស័យទេសចរណ៍ថៃ ភ្ញៀវទេសចរអឺរ៉ុបមាន១.២លាននាក់ នាំមកនូវប្រាក់ប្រមាណ៨៦.៨៧ពាន់លានបាត (២.៥ពាន់លានដុល្លារសហរដ្ឋអាមេរិក) ខណៈក្រុមភ្ញៀវទេសចរ២.២លាននាក់ មកពីប្រទេសនៅតំបន់អាស៊ាន បាននាំមកនូវថវិកា ប្រមាណ៦៧.៦ពាន់លានបាត (២ពាន់លានដុល្លារសហរដ្ឋអាមេរិក) មកកាន់ប្រទេសថៃ៕