Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារគណបក្សក្រុងបានលុង ដឹកនាំសមាជិកធ្វើសង្ក្រាន្តឆ្នាំថ្មី នៅភូមិឡូនសង្កាត់យក្សឡោម

07-04-2025 15:45

(រតនគិរី)៖ ដើម្បីទទួលអំណរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារគណបក្សក្រុងបានលុងដឹកនាំសមាជិក សមាជិកាធ្វើសង្ក្រាន្តឆ្នាំថ្មីនៅភូមិឡូនសង្កាត់យក្សឡោម។

កម្មវិធីសង្ក្រាន្តបង្កការសប្បាយបន្ទាប់បំពេញការងាររយៈពេលពេញមួយឆ្នាំមកនេះដឹកនាំដោយលោក ប៊ី ជីវ័ន តារាអនុប្រធានគណៈបក្សប្រជាជនកម្ពុជាក្រុងបានលុង និងជាប្រធានក្រុមការងារគណបក្សចុះជួយ មូលដ្ឋានសង្កាត់យក្សឡោម។

លោក ប៊ី ជីវ័នតារា បានប្រាប់ថា ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំសង្ក្រាន្តនេះឡើងគឺជាការយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងប្រពៃណី ទំនៀម ទំលាប់ វប្បធម៌ខ្មែរ ដែលដូនតាបានបង្កើត និងថែរក្សាតាំងពីយូរលង់ណាស់មកហើយ ឥឡូវយើងនាំគ្នាប្រឹងប្រែងថែរក្សាបន្ថែមទៀត។

ជាក់ស្តែងសង្ក្រាន្តឆ្នាំនេះប្រារព្វធ្វើនៅភូមិឡូន សង្កាត់យក្សឡោម គឺក្រោមការចង្អុលបង្ហាញពីលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការបក្សខេត្ត និងលោក ធូ ឃឿ ប្រធានគណៈកម្មាធិការបក្សក្រុងបានលុង។

លោក ប៊ី ជីវ័នតារា បញ្ជាក់ឲ្យដឹងទៀតថា ការប្រារព្វពិធីសង្ក្រាន្តនេះមានសារប្រយោជន៍ដូចជា៖ ថែរក្សា ប្រពៃណី ទំនៀមទំលាប់ វប្បធ៌មខ្មែរ ហើយក៏ការរឹតចំណងសាមគ្គីភាពយ៉ាងខ្លាំងក្លា មានការជួបជុំគ្នា ស្និទ្ធិស្នាលគ្នាផងដែរ។

សូមបញ្ជាក់ថា កម្មវិធីសង្ក្រាន្តបង្កការសប្បាយជូនសមាជិកសមាជិកា មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងលើនេះបានការឧបត្ថម្ភពីលោក ប៊ី ជីវ័នតារា អនុប្រធានគណៈកម្មាធិការបក្សក្រុងបានលុង និងជាប្រធានក្រុមការគណបក្សចុះមូលដ្ឋានសង្កាត់យក្សឡោម៕