(បរទេស)៖ កីឡាករស្នូកឃ័រ Mark Selby បានកក់កៅអីទៅវគ្គ ៨នាក់នៃពាន Master 2025 ជាបន្តទៀត ក្រោយទម្លាក់គូប្រជែងអង់គ្លេសដូចគ្នាដោយលទ្ធផល ៦-១ នាយប់មិញនេះពីក្នុងវគ្គ ១/៨។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ នេះថា Selby ដែលបានឈ្នះពានកម្រិត Masters នេះចុងក្រោយ ក្នុងចំណោម ៣លើករបស់ខ្លួនកាលឆ្នាំ២០១៣ នោះ បានស្ទើរតែគ្រប់គ្រងការប្រកួតទាំងស្រុង ជាមួយនឹងការនាំមុខ ៤សិតដំបូង និងវាយបានពិន្ទុ ៦២ ១០៨ ៩៣ និងពិន្ទុខ្ពស់បំផុត ១២៦ពិន្ទុថែមទៀតផង។

Selby អាចពើបប្រទះគូប្រជែង Mark Allen ឬក៏កីឡាករចិន Ji Jiahui សម្រាប់វគ្គ ១/៤ ជាបន្តទៀត នៅឯទីលាន Alexandra Palace ប្រទេសអង់គ្លេស នៅពេលម្ចាស់ការពារតំណែងជើងឯក Ronnie O’Sullivan បានដកខ្លួន ដោយសារបញ្ហាសុខភាព។

ជាង ១ទសវត្សរ៍មកហើយ Mark Selby មិនដែលឆ្លងចូលវគ្គ ៤នាក់ចុងក្រោយនៃកម្មវិធី Masters ឡើយ ក៏ប៉ុន្តែបច្ចុប្បន្នបានកំពុងបង្ហាញទម្រង់លេងល្អខ្លាំងនៅដើមរដូវកាលនេះ ក្នុងការប្រជែងជើងឯកនេះមកវិញ ក្រោយខកខាន ១២ឆ្នាំមកនេះ៕