Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំសកលខេត្តតាកែវទទួលភ្ញៀវទេសចរជាង១០ម៉ឺននាក់

01-01-2025 19:51

(តាកែវ)៖ ក្នុងរយៈពេល៣ថ្ងៃ នៃការរៀបចំពិធីបុណ្យចូលឆ្នាំសកលដោយគិត ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តបានចំនួនជាង១០ម៉ឺននាក់។

យោងតាមលោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរខេត្តតាកែវបានប្រាប់ឲ្យដឹងថាក្នុងរយៈពេល៣ថ្ងៃ នៅពិធីបុណ្យចូលបុណ្យឆ្លងឆ្នាំសកល២០២៥ តែអាជ្ញាធរខេត្តតាកែវបានរៀបចំធ្វើឡើងនៅសួនច្បារមាត់បងតាកែវមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានចូលមកកម្សាន្តនៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ សរុបចំនួន១២៦,៧២៩នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន១៧១នាក់៕