(បាត់ដំបង)៖ អគ្គភ័យដែលបានឆាបឆេះផ្ទះលក់ដូរនៅផ្សារបវេល ខេត្តបាត់ដំបង បានរលត់ទៅវិញហើយ នៅវេលាម៉ោងជាង១១៖១០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីមានកិច្ចអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរនៅទីនោះ។

មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះបានបំផ្លាញផ្ទះលក់ឥវ៉ាន់ចាប់ហួយ អស់ចំនួន២ល្វែង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនធំ។

តាមការសន្និដ្ឋានជាជំហ៊ានដំបូងរបស់សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកឆ្លងចរន្តភ្លើង៕