(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញានេះ បានចេញប្រកាសព័ត៌មាន ដោយអំពាវនាវា់សាធារណជន បន្តជួយទិញស្រូវអង្កររបស់ ប្រជាកសិករបន្ថែមទៀត ខណៈតាមការចុះពិនិត្យ ជាក់ស្តែងឃើញថា កសិករជាច្រើនមិនទាន់លក់ស្រូវរបស់ខ្លួនបានស្រួលនៅឡើយ ហើយស្ថានភាពនេះនឹងបន្តធ្ងន់ធ្ងរ នៅពេលការប្រមូលផលស្រូវរដូវវស្សាមកដល់។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃ ស្រូវរបស់ប្រជា កសិករ ក៏ដូចជាជួយដល់កសិករខ្មែរ សូមទំនាក់ទំនងមកកាន់ធនាគារស្រូវ និងជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ Amru Rice ទូរស័ព្ទលេខ៖ 017 888 001 - 012 90 4444 ។
* តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារ ក្នុងមួយតោន ដោយមិនទាន់គិតតម្លៃដឹកជញ្ជូន។ សូមអរគុណចំពោះការចូលរួម របស់បងប្អូនជួយលើកកំពស់តំលៃស្រូវខ្មែរ៕