(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសផ្លូវការអំពីការដំឡើងប្រាក់ឈ្នួល អប្បបរមាដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងសម្រាប់ឆ្នាំ២០១៧ ដោយបញ្ជាក់ថា ប្រាក់ខែរបស់ពួកគេ​ នឹងកើនដល់១៥៣ដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំក្រោយ។