Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យរថយន្តឈ្នួលឡើងថ្លៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយសុំឲ្យអ្នកបើកបរប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ (Video Inside)

22-09-2016 12:35

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវជាថ្មី កុំឱ្យរថយន្តឈ្នួលទាំងឡាយ ឡើងថ្លៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយសម្តេចតេជោ ក៏បានស្នើដល់អ្នកបើកបរគ្រប់រូប ត្រូវប្រុងប្រយ័ត្នខ្ពស់ នៅពេលបើកបរជាពិសេស គោរពច្បាប់ចរាចរណ៍ោ្យបានត្រឹមត្រូវ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ខណៈសម្តេចតេជោ ចូលរួមជាអធិបតីភាព នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅ សណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សម្តេចតជោ ហ៊ុន សែន បានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថានៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សូមអំពាវនាវចំពោះរថយន្តឈ្នួលទាំងឡាយ កុំឡើងថ្លៃអំពាវនាវចឹង តែគាត់មិនស្តាប់ ហើយយើងវាអត់ឡានជិះ ចឹងចេះតែជិះទៅ អំពាវនាវឲ្យប្រជាពលរដ្ឋអ្នកបើកបររបស់យើងក្នុងការធ្វើដំណើរទៅទីជិតទីឆ្ងាយដើម្បីចូលរួម ពិធីបុណ្យឆ្នាំនេះ សូមធ្វើដំណើរដោយ ប្រុងប្រយ័ត្នកុំឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងពេលវេលានៃការធ្វើបុណ្យ»

នេះមិនមែនជាលើកទី១ឡើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យរថយន្តឈ្នួល ទាំងឡាយឡើងថ្លៃ នៅក្នុងឱកាសបុណ្យប្រពៃណីជាតិ។ ប៉ុន្តែក្រុមរថយន្តឈ្នួលមួយចំនួន នៅតែឡើងថ្លៃរថយន្តឈ្នួលដដែល នៅក្នុងឱកាសបុណ្យប្រពៃណីជាតិ។

ជាការកត់សំគាល់ ឲ្យតែដល់ឱកាសបុណ្យប្រពៃណីធំៗមកដល់ ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យអុំទូកជាដើម តម្លៃឈ្នួលរថយន្តគឺ បានហក់ឡើងថ្លៃកប់បពក ខុសពីតម្លៃធម្មតា។ករណីនេះ រងការរិះគន់យ៉ាងខ្លាំងពី ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅលេង បងប្អូននៅតាមបណ្តាខេត្ត ពីព្រោះត្រូវចំណាយថវិកាច្រើនក្នុងការធ្វើដំណើរ៕

សូមស្តាប់ប្រសាសន៍របស់សម្តេចនៅខាងក្រោមនេះ៖