(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានស្នើសុំឲ្យប្រជាពលរដ្ឋដែលតាំងទីលំនៅដ្ឋានមិនរៀបរយតាមបឹងតាមោកនៅសេសសល់ ចូលមកចរចាបន្តទៀត ដើម្បីផ្លាស់ទៅរស់នៅទីតាំងថ្មី ដែលអាជ្ញាធរបានរៀបចំរួចរាល់នៅផ្លូវលេខ១៥១ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
លោក ធឹម សំអាន បានឲ្យដឹងថា ប្រជាពលរដ្ឋដែលតាំងលំនៅដ្ឋានមិនរៀបរយចំនួន១០៩ខ្នងផ្ទះ នៅលើផ្លូវលេខ១៥១ ពេលនេះព្រមផ្លាស់ទៅរស់នៅទីតាំងថ្មីដោយស្ម័គ្រចិត្តចំនួន៦២ខ្នងផ្ទះហើយ នៅសល់តែ ៤៧ខ្នងផ្ទះទៀតនោះ ដែលមិនទាន់ស្ម័គ្រចិត្ត ដោយសារតែមានមេខ្យល់នៅពីក្រោយខ្នង មិនឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទៅនៅទីតាំងដែលអាជ្ញាធរបានរៀបចំទុកនោះឡើយ។
សូមស្ដាប់ការបញ្ជាក់ពីលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅដូចតទៅ៖