(ភ្នំពេញ)៖ លោក ម៉ៃ ហុងសៀង អតីតសមាជិកគណៈកម្មាធិការនាយកថ្នាក់ដឹកនាំក្រុមការងារគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀន បានសម្តែងនូវការសោកស្ដាយ និងថ្កោលទោសយ៉ាងខ្លាំងដល់ទណ្ឌិត សម រង្ស៉ី ដែលបានធ្វើការរិះគន់លើគម្រោងព្រែកហ្វូណនតេជោ និងបានអះអាងថាទណ្ឌិត សម រង្ស៉ី រូបនេះជាអ្នកដឹកនាំទុច្ចរិត ដែលតែងតែធ្វើឱ្យមានភាពរាំងស្ទះដល់ការអភិវឌ្ឍជាតិ។
គួរបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់មានប្រវែង ១៨០គីឡូម៉ែត្រ ដែលបង្កើតឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅប្រទេសក៏បានគាំទ្រផងដែរ។
ពាក់ព័ន្ធនឹងរឿងទណ្ឌិត សម រង្ស៉ី ដែលរិះគន់លើគម្រោងព្រែកជីកហ្វូណនតេជោនេះ លោក ម៉ៃ ហុងសៀង បានបញ្ជាក់ដូចនេះថា «ខ្ញុំយល់ថាទណ្ឌិត សម រង្ស៉ី គឺជាមេដឹកនាំគណបក្សនយោបាយមួយរូប ដែលតែងតែមានគំនិតទុច្ចរិត តែងតែធ្វើឱ្យមានការរាំស្ទះដល់ការអភិវឌ្ឍជាតិ, គម្រោងព្រែកជីកហ្វូណនតេជោនេះនឹងផ្តល់អត្ថប្រយោជន៍ និងមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាលើវិស័យដឹកជញ្ជូន»។
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោក ម៉ៃ ហុងសៀង៖