(ព្យុងយ៉ាង)៖ កូរេខាងជើងនាវេលាចុងឆ្នាំនេះ បានបញ្ជួនសារដ៏ចម្លែកមួយនៃការត្រៀមខ្លួនធ្វើសង្គ្រាមជា មួយនឹងសហរដ្ឋអាមេរិក។ សាររបស់មេដឹកនាំកូរេខាងជើងលោកគីមជុងអ៊ុន បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៩នៃគណៈកម្មាធិការកណ្តាលទី៨នៃគណបក្សពលករកូរ៉េ។ ហេតុអ្វីបានជាមានសារត្រៀមខ្លួនធ្វើសង្គ្រាមជាមួយនឹងសហរដ្ឋអាមេរិកនេះ?

មេដឹកនាំកូរ៉េខាងជើងបានធ្វើសារមួយនាវេលាចុងឆ្នាំ២០២៣ ដោយបានប្រាប់កងកម្លាំង អាវុធរបស់កូរ៉េខាងជើងថាត្រូវត្រៀមខ្លួនរៀបចំធ្វើសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក។ សារ វេលាចុងឆ្នាំរបស់មេដឹកនាំកូរ៉េខាងជើងនេះ បានធ្វើក្នុងអំឡុងថ្ងៃទីពីរនៃកិច្ចប្រជុំពេញអង្គ លើកទី៩ នៃគណៈកម្មាធិការកណ្តាលទី៨នៃគណបក្សពលករកូរ៉េនៅថ្ងៃពុធទី២៧ធ្នូ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ឱ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនត្រូវត្រៀមរៀបចំធ្វើសង្គ្រាម​ជាមួយសហរដ្ឋអាមេរិក ជាមួយការស្តីបន្ទោសដាក់លើរដ្ឋាភិបាលក្រុងវ៉ាស៊្ហីនតោនថា បានធ្វើឱ្យមានភាពតាន តឹងនៅលើដែនឧបទ្វីបកូរ៉េក្នុងពេលបច្ចុប្បន្ននេះ។ សារបញ្ជាក់របស់មេដឹកនាំកូរ៉េ ខាងជើងនាចុងឆ្នាំ២០២៣នេះ បានបញ្ជាក់នូវការប្រមើលឃើញនូវចំណោទបញ្ហាសេដ្ឋកិច្ច ដែលនឹងកាន់តែកើនឡើងក្នុងឆ្នាំ២០២៤ថែមទៀត។ លោក គីម ជុងអ៊ុន បាននិយាយប្រាប់ ក្នុងកិច្ចប្រជុំបក្សដដែលថា សហរដ្ឋអាមេរិកកំពុងចូលរួមក្នុងអំពើប្រឈមមុខគ្នា «ដែលមិនធ្លាប់ មានពីមុនមក» ប្រឆាំងនឹងកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ KCNA បានផ្សាយដកស្រង់សម្តីបញ្ជាក់ថា ​មេដឹកនាំកូរ៉េខាងជើងដែល «បានកំណត់ភារកិច្ចយោធាសម្រាប់កងទ័ពប្រជាជនផង, សម្រាប់វិស័យឧស្សាហ កម្មផលិតគ្រាប់រំសេវផង, សម្រាប់ផ្នែកអាវុធនុយក្លេអ៊ែរ និងផ្នែកការពារជនស៊ីវិលផង ដើម្បី ជំរុញសកម្មភាពផ្នែកទាំងនោះឱ្យបានលឿនក្នុងការត្រៀមធ្វើសង្គ្រាមប្រឆាំងសហរដ្ឋអាមេរិក»។
លោកគីមជុងអ៊ុន ​បាន​និយាយ​ថា ស្ថានការណ៍​នយោបាយ និង​យោធា​បាន​ឈាន​ដល់​កម្រិត​ខ្លាំង​ដោយ​សារ​តែទង្វើរបស់សហរដ្ឋអាមេរិកប្រឆាំង​នឹងកូរ៉េ​ខាង​ជើង​នោះ។

ស្ថានភាពតានតឹងក្នុងតំបន់ឧបទ្វីបកូរ៉េ ត្រូវគេកត់សម្គាល់ថាហាក់ដូចជាមានសភាពតានតឹងសាជាថ្មី ខណៈកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងសហរដ្ឋអាមេរិកបានបង្ហាញ នូវនយោបាយតតាំងរបស់ខ្លួន ប្រឆាំងនឹងកូរ៉េខាងជើងដែលមានកម្មវិធីអាវុធនុយក្លេអ៊ែ័រ។ កូរ៉េខាងជើងជាមួយនឹងកម្មវិធីនុយក្លេអ៊ែ័រ បានបាញ់ធ្វើតេស្តសាកល្បងអាវុធមីស៊ីលរបស់ខ្លួន ម្តងហើយម្តងទៀត ដែលប្រទេសជិតខាងក្នុងតំបន់រួមមានកូរ៉េខាងត្បូងនិង ប្រទេសជប៉ុនផងដែរ បារម្ភខ្លាចក្រែងការផ្ទុះសង្គ្រាម ដោយគិតថាកូរ៉េខាងជើងអាចនឹងប្រើប្រាស់អាវុធ នុយក្លេអ៊ែ័របាញ់ដាក់លើប្រទេសរបស់ពួកគេ ខណៈដែលកូរ៉េខាងជើងនោះវិញបានមើល ឃើញថា ប្រទេសជាសម្ព័ន្ធមិត្តអាមេរិកនិងរដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោននោះទៅវិញទេដែល មានចេតនាមិនល្អក្នុងការចង់ប្រើកម្លាំងវាយប្រហារដាក់មកលើកូរ៉េខាងជើង។

សាររបស់លោកគីមជុងអ៊ុននៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៩នៃគណៈកម្មាធិការកណ្តាលទី៨ នៃគណបក្សពលករកូរ៉េនាថ្ងៃពុធទី២៧ធ្នូ បានប្តេជ្ញាពង្រីកទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិ ការយុទ្ធសាស្ត្ររបស់ខ្លួនជាមួយនឹង «បណ្តាប្រទេសឯករាជ្យប្រឆាំងចក្រពត្តិនិយម» ដែលសារនេះ ត្រូវគេនិយាយថា​ គឺសំដៅលើប្រទេសចិននិងប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។

កាលពីសប្តាហ៍មុន លោក គីមជុងអ៊ុន បានព្រមានថា ប្រទេសរបស់លោក «នឹងមិនស្ទាក់ស្ទើរ» ក្នុងការវាយប្រហារនុយក្លេអ៊ែរឡើយ ប្រសិនណាបើ «សត្រូវ» បង្ករឿងដោយនុយក្លេអ៊ែរ។
សហរដ្ឋអាមេរិកនៅក្នុងខែធ្នូឆ្នាំ២០២៣ បានធ្វើសារមួយដែលរំលឹកនូវសម្តីព្រមានរបស់មេ ដឹកនាំសហរដ្ឋអាមេរិកលោកចូបៃដិន ដែលនិយាយថា បើសិនជាមានការវាយប្រហារដោយ អាវុធនុយក្លេណាមួយពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង, គឺសហរដ្ឋអាមេរិកនឹងរំលាយរបបដឹកនាំ របស់កូរ៉េខាងជើងតែម្តង។ សាររបស់សហរដ្ឋអាមេរិកក្នុងខែធ្នូនេះ មិនត្រឹមតែបានព្រមានដាក់ លើកូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែនៅបានព្រមានទៀតដល់ប្រទេសដទៃថែមទៀតដែលគេជឿ ថា សម្តៅដល់ក្រុមសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង។ សារនោះព្រមានថារាល់ការវាយប្រហារ ណាមួយទោះជាធ្វើដោយកូរ៉េខាងជើងក្តី ដាក់ទៅលើសហរដ្ឋអាមេរិកឬលើប្រទេសជាសម្ព័ន្ធ មិត្តអាមេរិកនោះ «នឹងត្រូវទទួលលទ្ធផលនៃទីអវសាន្តចុងក្រោយ នៃរបបដឹកនាំណាក៏ដោយ ឱ្យតែហ៊ានប្រើប្រាស់សកម្មភាពបែបនោះ»។

កូរ៉េខាងជើងកាលពីឆ្នាំមុន បានប្រកាសខ្លួនឯងថាជាមហាអំណាចនុយក្លេអ៊ែរដែលមិនអាច មានការប្រែប្រួលបានឡើយ។ កូរ៉េខាងជើង បានប្រកាសទៀតថាគេនឹងមិនបោះបង់ចោលនូវ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ ដោយកូរ៉េខាងជើងបានចាត់ទុកថាវាជាកត្តាចាំបាច់សម្រាប់ ការរស់រានមានជីវិតរបស់ប្រទេសកូរ៉េខាងជើងទាំងមូលនោះ។
កូរ៉េខាងជើង កាលពីខែវិច្ឆិកាកន្លងមកនេះទៀត នៅបានបាញ់បង្ហោះផ្កាយរណប​ចារកម្ម​យោធា​របស់ខ្លួនប្រកបដោយ​ជោគជ័យ​ ចូលទៅ​ក្នុង​គន្លង​តារាវិថីថែមទៀត។ កូរ៉េខាងជើង ថែមទាំងបានអះអាងទៀតថាភ្នែករបស់កូរ៉េខាងជើងនៅលើមេឃ បានជួយផ្តល់នូវរូបភាពនៃ ទីតាំងយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមកឱ្យកូរ៉េខាងជើងផងដែរ។

សារចុងឆ្នាំរបស់កូរ៉េខាងជើងជាមួយការដាក់បញ្ជាការត្រៀមប្រយុទ្ធនេះ ត្រូវកូរ៉េខាងត្បូងវាយ តម្លៃថា គឺជាទង្វើចង់បង្កហេតុមួយ ខណៈឆ្នាំ២០២៤នឹងមានព្រឹត្តិការណ៍បោះឆ្នោតសំខាន់ៗ ទាំងនៅកូរ៉េខាងត្បូងនិងនៅក្នុងសហរដ្ឋអាមេរិក។
ក្រុមស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូងបានលើកឡើងជុំវិញរ​បាយការណ៍កត់ត្រានៃសម្តីបង្កហេតុរប​ស់កូរ៉េខាងជើងនៅមុនការបោះឆ្នោតសកលរបស់កូរ៉េខាងត្បូង។ ទីភ្នាក់សារព័ត៌មាន Yonghap បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានព្យាយាមចង់ស្តារឱ្យមានឥស្សរជន សំខាន់ៗ ដើម្បីចង់ឱ្យមានភាពបែកបាក់គ្នាក្នុងរង្វង់ជួរឥស្សរជនជាន់ខ្ពស់កូរ៉េខាងត្បូង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Sok Yeol នៅថ្ងៃព្រហស្បតិ៍ទី២៨ធ្នូបានដាក់បញ្ជាដល់ កម្លាំងកងទ័ពក្រោមបង្គាប់របស់ខ្លួនថា គេមិនត្រូវរង់ចាំនូវបទបញ្ជាសម្រាប់ធ្វើការតបតឬទប់ ទល់ពីថ្នាក់លើឡើយ ក្នុងព្រឹត្តិការណ៍ណាមួយដែលមានការវាយប្រហារបានកើតឡើងមកមែននោះ។ លោកបានបញ្ជាក់ថា កងកម្លាំងយោធា «ត្រូវតែកម្ទេចនូវអំពើបង្កហេតុនានារបស់សត្រូវឱ្យបានភ្លាមៗ»។

តើកូរ៉េខាងជើងអាចនឹងធ្វើសង្គ្រាមមួយដែរឬទេ?
លោក Harry Kazianis នាយកជាន់ខ្ពស់នៃកិច្ចការសន្តិសុខជាតិនៅមជ្ឈមណ្ឌលផលប្រយោជន៍ជាតិ ដែល ស្ថិតក្នុងក្រុម Think Tank មួយដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោន បានប្រាប់កាសែត USA Today អាមេរិកថា «វាអាចនឹងកើតឡើងបាន»។ លោកបាននិយាយបន្តថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានធ្វើកិច្ចការជាច្រើន ណាស់លើអាវុធតាក់ទិកនុយក្លេអ៊ែររបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ហើយកូរ៉េខាងជើង ថែមទាំងមានការបាញ់សាកល្បងអាវុធទាំងនោះ ដែលការបាញ់ម្តងៗបានបង្កឱ្យស្ថានភាព ក្នុងតំបន់មានភាពតានតឹងយ៉ាងក្រៃលែងនិងការបាញ់នោះ ក៏បានជះឥទ្ធិពលដល់សហរដ្ឋ អាមេរិកផងដែរ។

លោកបានថ្លែងថាការបាញ់សាកល្បងនូវអាវុធមីស៊ីលបាលីស្ទីកឆ្លងទ្វីប របស់កូរ៉េខាងជើងថ្មីៗកន្លងមកនេះ ក៏ជាសារមួយប្រាប់មកកាន់សហរដ្ឋអាមេរិកដែរថា សូម្បី តែទឹកដីសហរដ្ឋអាមេរិកដែលស្ថិតនៅឆ្ងាយក៏ដោយ ក៏ស្ថិតក្នុងរង្វង់គ្រាប់មីស៊ីលបាញ់ផ្លោង អន្តរទ្វីបរបស់កូរ៉េខាងជើងផងដែរ។

ក្រុមអ្នកតាមដានសភាពការណ៍នយោបាយបានថ្លែងថា កូរ៉េខាងជើងមិនមែនជាប្រទេសដែល ឯកោតែម្នាក់ឯងឡើយ បើសិនជាមានសង្គ្រាមបានផ្ទុះឡើង។
លោក គីម ជុងអ៊ុន កាលពីខែកញ្ញាឆ្នាំ២០២៣ បានពង្រឹងទំនាក់ទំនងជាមួយនឹងរុស្ស៊ី និង លោកបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅលើទឹកដីរុស្ស៊ីក្នុងតំបន់ Vostochny Cosmodrome ដែលជាតំបន់ទីយានអវកាសរបស់រុស្ស៊ី។ សេចក្តីរាយការណ៍បាន និយាយថា លោក ពូទីន ក្នុងពេលកំពុងធ្វើសង្គ្រាមជាមួយនឹងអ៊ុយក្រែន បានធ្វើទំនាក់ទំនងជាមួយនឹងកូរេខាងជើង ដែលទំនាក់ទំនងនេះ គឹជាផ្នែកមួយនៃទំនាក់ទំនងជាអន្តរជាតិបង្កើនមិត្ត ពីលើសកលលោកដើម្បីបង្ហាញថា នយោបាយហ៊ុំព័ទ្ធនិងព្យាយាមគាបសង្កត់លើរុស្ស៊ីដោយ ក្រុមប្រទេសលោកខាងលិចក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក ដែលផ្តល់ជំនួយរាប់សិប ពាន់លានដុល្លារដល់អ៊ុយក្រែននោះ នឹងមិនអាចធ្វើឱ្យរុស្ស៊ីឯកោបានឡើយ។ រុស្ស៊ីបានបង្ហាញ ការគាំទ្ររបស់ខ្លួនដល់កូរ៉េខាងជើងនិងថែមទាំងបានជួយបង្កើនសមត្ថភាពបច្ចេកវិទ្យាយោធាផ្នែកលំហអវកាសដល់កូរ៉េខាងជើងថែមទៀត។

សេចក្តីរាយការណ៍ខ្លះបាននិយាយថារុស្ស៊ី បានទទួលប្រយោជន៍ពីកូរ៉េខាងជើងមកវិញ តាមរយៈការផ្តល់ឧបករណ៍យោធានិងគ្រាប់រំសេវ ពីកូរ៉េខាងជើងផ្តល់មកឱ្យរុស្ស៊ី ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ សេចក្តីរាយការណ៍ កាសែត USA Today បាននិយាយថា កាលពីខែវិច្ឆិកាឆ្នាំ២០២៣កូរ៉េខាងជើងបានដឹកជញ្ជូនឧប ករណ៍យោធាចំនួន១ពាន់កុងតេណ័រ ជាមួយនឹងគ្រាប់រំសេវផ្តល់ទៅឱ្យប្រទេសរុស្ស៊ី។
នាយកជាន់ខ្ពស់នៃកិច្ចការសន្តិសុខជាតិដដែល លោក Harry Kazianis បាននិយាយថា លោក គីម ជុងអ៊ុន ដឹងថាគាត់អាចធ្វើការបង្កហេតុបាននាពេលនេះ ដោយមិនបារម្ភថានឹងមាន ការតបតណាមួយឡើយ ពីព្រោះប្រទេសចិនក្តីនិងប្រទេសរុស្ស៊ីក្តីគឺសុទ្ធតែស្ថិតក្នុងផ្លូវធ្វើដំ ណើរដូចគ្នាប្រឆាំងនឹងអំពើចក្រពត្តិនិយមអាមេរិក។ លោកបន្តថា ក្រុមរបស់លោកគីមជុង អ៊ុនបានដឹងថាឆ្នាំ២០២៤ សហរដ្ឋអាមេរិកកំពុងតែផ្តោតខ្លាំងលើកិច្ចការបោះឆ្នោតក្នុងស្រុក របស់ខ្លួន ដែលការរវល់របស់សហរដ្ឋអាមេរិកនោះហើយ គឺជាឱកាសនៃការធ្វើសកម្មភាពបង្កហេតុ និងកូរ៉េខាងជើងមិនបារម្ភថា សកម្មភាពរប​ស់ខ្លួននោះនឹងមានការប៉ះទង្គិចណាមួយ ឡងមកវិញធ្វើឱ្យឈឺចាប់ឡើយ៕