(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ គណបក្សសង្គ្រោះជាតិ ប្រកាសតាមព័ត៌មានសេចក្តីព័ត៌មានថា គណបក្សនឹងស្នើទៅក្រសួងយុត្តិធម៌ សុំឲ្យផ្តល់បញ្ជីឈ្មោះបរទេស ដែលទទួលបានសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្មត្រឹមត្រូវច្បាប់ ព្រមទាំងស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវ និងចាត់វិធានការចំពោះមុខការផ្តល់សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយខុសនីតិវិធីច្បាប់។
នៅក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ថា ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានរៀបចំសិក្ខាសាលា ស្តីពី ច្បាប់ស្តីពីសញ្ជាតិ និងច្បាប់ស្តីពីអន្តោប្រវេសន៍ ហើយបានឃើញពីបញ្ហាអវិជ្ជមានជាច្រើនពាក់ នឹងការអនុវត្តច្បាប់នេះ ដែលជាចំណែកអាចប៉ះពាល់ដល់ដំណើរការ នៃការបោះឆ្នោតនាពេលខាងមុខនេះ។
ដើម្បីចូលរួមចំណែក្នុងការជំរុញឲ្យដំណើរការបោះឆ្នោតនៅពេលខាងមុខ កាន់តែប្រសើរឡើងនោះ គណបក្សសង្គ្រោះជាតិ នឹងមានវិធានការចំនួន៤ចំណុចដូចក្នុងសេចក្តីប្រកាស៖