(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ ចេញសេចក្តីប្រកាសជាបន្ទាន់មួយនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសស្នើឲ្យគណបក្សសង្រ្គោះជាតិ បញ្ឈប់ជាបន្ទាន់រាល់សកម្មភាព ពាក់ព័ន្ធយុទ្ធនាការពណ៌ខ្មៅ ជារៀងរាល់ថ្ងៃច័ន្ទ ចាប់ពីពេលនេះតទៅ។
ការប្រកាសរបស់សាលារាជធានីភ្នំពេញនាពេលនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង បានប្រកាសថា ចាប់ពីថ្ងៃនេះតទៅគណបក្សសង្គ្រោះជាតិនឹងចូលរួមគាំទ្រយុទ្ធនាការស្លៀកពាក់ខ្មៅ ជារៀងរាល់ថ្ងៃច័ន្ទ ដើម្បីទាមទារឲ្យមានការដោះលែងសកម្មសិទ្ធិមនុស្ស ក៏ដូចជាសកម្មជននយោបាយដែលកំពុងជាប់ពន្ធនាគារ។
នៅក្នុងលិខិតរបស់សាលារាជធានីភ្នំពេញ ផ្ញើជូនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចាត់ទុកថា «ការប្រកាសចូលរួមរបស់គណបក្សប្រឆាំងនេះ គឺជាការបំផុស ញុះញង់ កៀរគរកម្លាំងអង្គការ សមាគមក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលជាទង្វើខុសច្បាប់ បង្កឲ្យមានការចលាចលក្នុងសង្គម និងមានចរិកផ្ទុយពីគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល»។
ខាងក្រោមនេះជាលិខិតរបស់សាលារាជធានីភ្នំពេញ ផ្ញើជូនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៖