(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចាប់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពគាស់ទីតាំងម៉ាតមួយកន្លែង នៅវេលាទៀបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលរដ្ឋទួលស្វាយព្រៃ២ បានឃាត់ជនសង្ស័យ ពីបទទំលុះទម្លាយផ្ទះចូលលួចសម្ភារៈ នៅចំផ្ទះលក់សម្ភារៈ និងគ្រឿងទេស ផ្លូវឲ២០៥ កែងផ្លូវ៣៨៤ ភូមិ៧ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។

ក្រោយចាប់ខ្លួន ជនសង្ស័យ និងសម្ភារៈ បានបញ្ជូនមកអធិការខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕