(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងតម្លៃលក់ប័ណ្ណ ចូលទស្សនារមនីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ ហើយតម្លៃប័ណ្ណដែលលក់ឲ្យ ភ្ញៀវទេសចរបរទេសម្នាក់ ត្រូវដក២ដុល្លារ ដើម្បីបញ្ចូលក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា នេះបើតាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរដែល Fresh News ទើបទទួលបាននៅរសៀលនេះ។
គ្រឹះដ្ឋានអង្គរបន្ថែមថា ប្រភេទប័ណ្ណដែលចូលទស្សនាមាន៣ប្រភេទ ដែលទី១-ចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ, ទី២-ចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ ដែលមានសុពលភាពរយៈពេល១០ថ្ងៃ និងទី៣-តម្លៃ ៧២ដុល្លារ ចូលទស្សនាបាន៧ថ្ងៃ មានសុពលភាពរយៈពេល៣០ថ្ងៃ។
ជាមួយគ្នានេះដែរ គ្រឹះដ្ឋានអង្គរបានបន្ថែមថា ក្នុងតម្លៃថ្មីរបស់ប័ណ្ណទាំង៣ប្រភេទនេះ គឺបានបញ្ចូលតម្លៃបន្ថែម២ដុល្លារ ដែលត្រូវបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ព្យាបាលជម្ងឺដល់ កុមារក្រីក្រនៅកម្ពុជា ហើយតម្លៃ២ដុល្លារនេះ ក៏មានបញ្ជាក់ជាលាយលក្ខណ៍អក្សរនៅផ្នែកខាងក្រោយ នៃប័ណ្ណចូលទស្សនារម្មណីដ្ឋានអង្គរ ពីការរួមចំណែកដោយផ្ទាល់របស់ភ្ញៀវទេសចរម្នាក់ៗផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នបណ្ណ័ចូលទស្សនា រមណីយដ្ឋានអង្គរ ត្រូវបានកំណត់ជា ៣ប្រភេទ រួមមាន តម្លៃ២០ដុល្លារចូលទស្សនាបានមួយថ្ងៃ, ប័ណ្ណតម្លៃ៤០ដុល្លារ មានរយៈពេល១សប្តាហ៍ ចូលទស្សនាបាន៣ដង និងប័ណ្ណតម្លៃ ៦០ដុល្លារ មានរយៈពេល១ខែ ចូលទស្សនាបាន៧ដង៕
សូមអាចសេចក្ដីជូនដំណឹង របស់គ្រឹះដ្ឋានអង្គរ ទាំងស្រុងនៅខាងក្រោមនេះ៖