(ស៉ីប)៖ ភាគីកម្ពុជាកំពុងឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិពិភពលោកលើកទី៣៩ នាឆ្នាំ២០២៦ខាងមុខ ដូច្នេះសូមប្រជាពលរដ្ឋចូលរួម Comment បោះឆ្នោតគាំទ្រកម្ពុជាយើងទាំងអស់គ្នា។
គួរជម្រាបថា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាសប្ដាហ៍នេះ បានដឹកនាំគណៈប្រតិភូចូលរួមសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក នៅប្រទេសស៉ីប (Cyprus)។
នៅក្នុងសន្និបាតនោះក៏មានការបោះឆ្នោតជ្រើសរើសប្រទេសដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយឫទ្ធិពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្នុងនោះមានប្រទេសចំនួន៣ដែលជាឈរជាបេក្ខភាពក្នុងការបោះឆ្នោតនេះ រួមមាន៖ កម្ពុជា ហ្កាណា និងទុយណេស៊ី។
ដូច្នេះហើយសូមសមាជិក សមាជិកាកាយឫទ្ធិកម្ពុជា ព្រមទាំងប្រជាពលរដ្ឋខ្មែរជួយចូលរួមគាំទ្រប្រទេសកម្ពុជា ដើម្បីក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ តាមរយ:ការចូលទៅ Comments ក្នុងទំព័រហ្វេសប៊ុក World Association of Girl Guides and Girl Scouts
ឬចូលតាមរយៈលីង៖ https://m.facebook.com/story.php?story_fbid=677200864449449&id=100064786237966&mibextid=ZbWKwL