(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសលុបឈ្មោះក្រុមហ៊ុនមានអាជ្ញាបណ្ណប្ដូរប្រាក់ចំនួន២ ចេញពីបញ្ជីរបស់ធនាគារជាតិនៃកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣បានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជ្រាបថា ធនាគារជាតិនៃកម្ពុជា សម្រេចលុបឈ្មោះក្រុមហ៊ុនមានអាជ្ញាបណ្ណ ប្ដូរប្រាក់ចំនួន២ ចេញពីបញ្ជីរបស់ធនាគារជាតិនៃកម្ពុជា ក្នុងនោះរួមមានក្រុមហ៊ុន ដាយមិន អេចឆេង (ជីប៊ីស៊ីអាយ វេនឈ័រ ម.ក និងក្រុមហ៊ុនឈ្មោះ ជេអិល ម៉ាន់នី អ៊ិកឆេង ឯ.ក»

សម្រាបព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖