(ភ្នំពេញ)៖ បន្ទាប់ពីមានការធ្វើរដ្ឋប្រហារយោធា នៅប្រទេសតួកគី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តែងការបារម្ភនិស្សិតកម្ពុជាចំនួន១១៥នាក់ កំពុងសិក្សានៅទីនោះ ហើយសម្តេចអំពាវនាវឲ្យនិស្សិទាំងអស់ កុំចូលរួមក្នុងចលនាណាមួយ និងខិតខំការពារសុវត្ថិភាពផ្ទាល់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅលើ Facebook នៅមុននេះបន្តិចថា «រដ្ឋប្រហារយោធានៅទួគីទោះមិនទាន់ដឹងថា ខាងណាឈ្នះខាងណាចាញ់ ក៏ខ្ញុំនៅតែបារម្ភពីនិស្សិតកម្ពុជាយើងចំនួន១១៥នាក់ ដែលកំពុងសិក្សានៅទួគីយ៉ាងខ្លាំង។ សូមក្មូយៗនិស្សិតទាំង១១៥នាក់ ប្រុងប្រយត្ឋ័កុំចូលរួមក្នុងចលនាណាមួយ និងខិតខំការពារសុវត្ថិភាពផ្ទាល់ខ្លួន»៕