(ភ្នំពេញ)៖ មជ្ឈមណ្ឌលកីឡាបន្ទាយនឹងសហការអភិវឌ្ឍន៍កម្មវិធីកាយសម្បទាដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចជាផ្តល់លទ្ធភាពទទួលបានកន្លែងបណ្តុះបណ្តាល ឧបករណ៍ និងគ្រូបណ្តុះបណ្តាលដល់បុគ្គលិកកងរាជអាវុធហត្ថរាជធានីភ្នំពេញជាដើម។
កិច្ចសហការនេះត្រូវបានលើកឡើងក្នុងជនួបរវាងលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាមួយតំណាងមជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center) នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដើម្បីពិភាក្សាស្តីពីការសហការអភិវឌ្ឍន៍កម្មវិធីកាយសម្បទាដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងនោះ ភាគីមជ្ឈមណ្ឌលកីឡាបន្ទាយនឹងផ្តល់លទ្ធភាពជាច្រើនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចជា៖
ផ្តល់លទ្ធភាពទទួលបានកន្លែងបណ្តុះបណ្តាល ឧបករណ៍ និងគ្រូបណ្តុះបណ្តាលដល់បុគ្គលិកកងរាជអាវុធហត្ថរាជធានីភ្នំពេញយ៉ាងតិច៦នាក់ ដោយមានបំណងបង្កើតគ្រូបណ្តុះបណ្តាលកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
បណ្តុះបណ្តាលបុគ្គលិកកងរាជអាវុធហត្ថរាជធានីភ្នំពេញ លើការប្រើប្រាស់ឧបករណ៍សម្រាប់កន្លែងហាត់ប្រាណ និងលើបច្ចេកទេស និងគំនិតនៃការបណ្តុះបណ្តាលរាងកាយ បន្ទាប់មកការប្រើប្រាស់ឧបករណ៍នៅនឹងកន្លែងរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ប្រមូលទិន្នន័យ និងព័ត៌មានដោយផ្អែកលើការអនុវត្តសកម្មភាពស្នូល និងរបៀបរស់នៅរបស់បុគ្គលិកកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ទំនាក់ទំនងការរកឃើញ និងការស្រាវជ្រាវនៃការសិក្សាដែលបានអនុវត្ត។
បង្កើតសៀវភៅណែនាំអំពីកាយសម្បទាបង្រួបបង្រួមដែលអាចដាក់ឲ្យប្រើប្រាស់ទូទាំងរាជធានីភ្នំពេញសម្រាប់បុគ្គលិកកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ផ្តល់ជំនួយ និងការត្រួតពិនិត្យលើការដាក់ឲ្យប្រើប្រាស់កម្មវិធីសាកល្បងសម្រាប់សៀវភៅណែនាំសម្បទា។
ផ្តល់ការហ្វឹកហ្វឺនសម្រាប់ការប្រកួតកីឡាកាយសម្បទាប្រចាំឆ្នាំអន្តរយោធា ដែលទាក់ទងនឺងបុគ្គលិក និងកាលវិភាគដែលអាចរកបាន។
ពិនិត្យសម្ភារៈទាំងអស់ដែលបានចែករំលែកដោយភាគី ក និងផ្តល់មតិកែលម្អក្នុងរយៈពេលដែលអាចទទួលយកបាននៅពេលណា និងកន្លែងចាំបាច់។
រក្សាកំណត់ត្រាសមស្របនៃឯកសារទាំងអស់ដែលទាក់ទងនឹងកម្មវិធីនេះដែលត្រូវបានចែករំលែករវាងភាគីទាំងពីរ។
ព្រមទាំងផ្តល់មតិកែលម្អទាន់ពេលវេលាអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍កម្មវិធីកាយសម្បទា៕