(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលសាកល្បង ដែលទំនងជាប្រភេទសម្រាប់ប្រើ បាញ់ចេញពីនាវាមុជទឹក (SLBM) នៅឆ្នេរសមុទ្រភាគខាងកើត របស់ខ្លួននៅព្រឹក ថ្ងៃសៅរ៍នេះតែម្តង បន្ទាប់ពី មានការចុះកិច្ចព្រមព្រៀងបំពាក់ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD រវាងកូរ៉េខាងត្បូងនិង អាមេរិកបានមួយថ្ងៃ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០១៦។
យោធាកូរ៉េខាងត្បូង បានអះអាងថាគ្រាប់មីស៊ីលនោះ ត្រូវបានបាញ់ចេញពីទីក្រុងកំពង់ផែ Sinpo នៃខេត្ត South Hamyong ភាគអាគ្នេយ៍ប្រទេស។
គួរបញ្ជាក់ថា ប្រទេសចិននិងរុស្ស៊ី បានឆ្លើយតប នឹងទង្វើអាមេរិក-កូរ៉េខាងត្បូង ដោយការព្រមាននិង រិះគន់តាមរយៈពាក្យសម្តីប៉ុណ្ណោះ ប៉ុន្តែកូរ៉េខាងជើង ពេលនេះបានបង្ហាញសកម្មភាពពិតៗ គឺការបាញ់មីស៊ីលដ៏មានឥទ្ធិពល ដែលមើលទៅដូចជាការបន្ធូរកំហឹង និងព្រមាន៕