(ប៉េកាំង)៖ គ្រាន់តែកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក សម្រេចកិច្ចព្រមព្រៀងក្នុងការដាក់ពង្រាយប្រព័ន្ធការពារ គ្រាប់មីស៊ីល THAAD ដែលប្រកបដោយឥទ្ធិពលខ្ពស់បំផុតនោះភ្លាម ទីក្រុងប៉េកាំងក៏បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបភ្លាមៗផងដែរ ដោយហៅទង្វើរបស់សម្ព័ន្ធមិត្តទាំងពីរនោះថាជារឿង ដែលពិបាកនឹងទទួលយក ហើយទីក្រុង ប៉េកាំងពិតជាមិនពេញចិត្តនឹងទង្វើនេះឡើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយ ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទិ០៨ ខែកក្កដា ឆ្នាំ២០១៦។
ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ នាព្រឹកថ្ងៃសុក្រនេះថា «ភាគីចិន ពិតជាមិនពេញចិត្ត ទាល់តែសោះ ហើយក៏សូមធ្វើការប្រឆាំងចំពោះទង្វើនេះដែរ»។ វាមិនមែនជាលើកទីមួយទេ ដែលចិនជំទាស់នោះ ព្រោះវាមិនមែនជាប៉ះពាល់ និងបានបង្ហាញពីការរំលោភបំពានទៅលើប្រទេសកូរ៉េខាងជើងមួយប៉ុណ្ណោះទេ ប៉ុន្តែប្រទេសចិន និងប្រទេសជិតខាងកូរ៉េខាងត្បូងផ្សេងទៀត ក៏បានទទួលរងនូវទង្វើនេះដូចគ្នា៕