(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសឲ្យក្រសួងព័ត៌មាន ទាត់ចោលនូវសេចក្តីបំរាមនៃការប្រើប្រាស់ «គោរមងារ»។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
សូមជំរាបថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ថ្មីនេះៗ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចេញលិខិតព្រមានលើកចុងក្រោយ ដល់អង្គភាពព័ត៌មាន រឹងរូសមិនប្រើប្រាស់គោរមងារ «សម្តេច» នឹងប្រកាសដកអាជ្ញាបណ្ណ៕