(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញជ្រុងមួយ នៃការផ្សព្វរបស់ RFA ដោយលោកបានចោទជាសំណួរថា តើ RFA ជាម៉ាស៊ីនផលិតព័ត៌មានបែបណា?

តាមបណ្តាញសង្គម លោក គឹម សន្តិភាព បានលើកឡើងដូច្នេះថា៖

«បងប្អូនជួយពិចារណា តើ RFA ជាម៉ាស៊ីនផលិតព័ត៌មានបែបណា?

ក.ព័ត៌មានក្នុងប្រទេស៖

១៖ នៅពេលមន្ត្រីបក្សប្រជាជនចុះជួបសកម្មជនខ្លួន RFA ចោទថាចុះឃោសនា មុនកាលកំណត់!
២៖ រីឯមន្ត្រីបក្សផ្សេងចុះជួបសកម្មជនខ្លួន RFA សំណូមពរឱ្យជួយសម្រួលបរិយាកាសជួបជុំនេះ!

ខ. ព័ត៌មានក្រៅប្រទេស៖
១៖ ពេល CPP ទៅជួបប្រជាពលរដ្ឋនៅក្រៅប្រទេស RFA ចោទថា គំរាមកំហែង ជ្រៀតជ្រែក ទិញទឹកចិត្ត......។ល។
២៖ រីឯភ្លើងទៀន ទៅប្រកាសរចនាសម្ព័ន្ធនៅក្រៅប្រទេស RFA ថានេះជាការជំរុញចលនាប្រជាធិបតេយ្យ ភ្លេចអស់ពាក្យថា ជ្រៀតជ្រែក ទិញទឹកចិត្ត!

ហាសហា​ ! RFA ពិតជាម៉ាស៊ីនត្រូវការម៉ាស៊ូតមែន! នេះហើយជាសារព័ត៌មានឯករាជ្យរបស់គេបងប្អូន ! »៕