(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃ Covid-19 ចំនួន ១.៥៤៣ នៅថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ២,២០២,២១៤។ នេះបើយោងតាមកាចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៉ិនហួ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២។
យោងតាមស្ថិតិចេញផ្សាយដោយក្រសួងសុខាភិបាលក្នុងចំណោមករណីឆ្លងថ្មីខាងលើ មានចំនួន ៨៩ ករណីបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ ១៤ ករណីស្ថិតនៅក្នុងបន្ទប់ថែទាំ។
គ្មានការស្លាប់ដោយសារកូវីដ១៩ ត្រូវបានគេរាយការណ៍នោះទេថ្ងៃសៅរ៍នេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបមិនផ្លាស់ប្តូរនៅត្រឹម ១,៧១១នាក់៕