លោក ប៉ុល ហំម៖ CNRP មានក្រុមការងារចំនួន៦នាក់ ដើម្បីចូលរួមពង្រឹងវប្បធម៌សន្ទនា ជាមួយគណបក្សកាន់អំណាច
28-05-2016 13:56
(ភ្នំពេញ)៖ លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹងថា គណបក្សសង្គ្រោះជាតិ មានក្រុមការងារ ដើម្បីចូលរួមពង្រឹងវប្បធម៌សន្ទនា ជាមួយគណបក្សកាន់អំណាច, ដោយក្នុងនោះមានគ្នាចំនួន៦នាក់ និងមានក្រុមការងារអ្នកច្បាប់ផងដែរ។
ការថ្លែងរបស់លោក ប៉ុល ហំម បែបនេះធ្វើឡើងនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥។
ក្នុងនោះលោក ប៉ុល ហំំម ក៏បានបង្ហាញថា សមាសភាពមន្រ្តី៤នាក់ ដែលមាននៅក្នុងក្រុមការងារ៦នាក់។ ទី១៖ លោក ប៉ុល ហំម, ទី២៖លោក ហូរ វ៉ាន់, ទី៣៖លោក ម៉ៅ មុន្នីវណ្ណ និង ទី៤៖ អ៊ូ ចាន់រិទ្ធ៕