(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់នេះទី២៩ ខែមេសា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ជុំវិញពាក់ព័ន្ធការចាប់ឃាត់ខ្លួន មន្រ្តីសង្គមស៊ីវិល៥នាក់ ពាក់ព័ន្ធនឹងករណីរឿងអាស្រូវស្រីមុំ មានស្នេហាជាមួយលោក កឹម សុខា។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺពាក់ព័ន្ធជាមួយនឹងអំពើពុករលួយទាំងអស់ ហើយអង្គភាព ACU នឹងបញ្ជូនជនទាំង៥នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់អង្គភាពឃាត់ខ្លួនបានចំនួន៤៨ម៉ោង។ ចំណែកមន្រ្តី UN ដែលមិនបានចូលខ្លួនមកបំភ្លឺ ACU នឹងចេញលិខិតនាំខ្លួនតែម្តង ព្រោះមិនបានចូលខ្លួនតាមការកោះហៅ។
អ្នកទាំង៥នាក់ ដែលត្រូវឃាត់ខ្លួនដោយ ACU រួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី, លោក នី ចរិយា។
សូមស្តាប់ការផ្តល់ព័ត៌មានសំខាន់ៗរបស់លោក ឱម យ៉ិនទៀង៖