(ភ្នំពេញ)៖ នាយកខុទ្ទកាល័យនាយករដ្ឋមន្រ្ដី លោក ហូ សិទ្ធី បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃនេះ ដោយធ្វើការលើការកែតម្រូវការហៅមុខងាររបស់ សម្ដេចតេជោនាយករដ្ឋមន្រី្ដ តាមលិខិតបទដ្ឋាននានា ដែលកន្លងទៅមានការសរសេរ និងការហៅខុស។
សេចក្តីជូនដំណឹងរបស់ នាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ដែល Fresh News ទើបទទួលបាន នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានប្រកាសពីការតម្រូវពីការហៅ «សម្ដេចនាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា» មកជា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា» ឬ «សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា» វិញទើបជាការត្រឹមត្រូវ។
តាមសេចក្តីជូនដំណឹងនេះ ខុទ្ទកាល័យសង្ឃឹមថា នឹងទទួលបាននូវការសហការប្រកបដោយប្រសិទ្ធិភាព សំណាក់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងអាជ្ញាធរខេត្ត-ក្រុង ចំពោះការកែសម្រួលទាំងនេះ។ សូមអាននូវសេចក្តីជូនដំណឹងលម្អិត នៅខាងក្រោមនេះ៖