(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងក្រសួងកិច្ចការនារី បានចេញសេចក្តីថ្លែងការណ៍មួយ បានប្រកាសចេញមុខការពារ និងផ្តល់មេធាវីការពារក្តីដល់ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ នេះបើយោងតាមលិខិតដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច នាវេលាថ្ងៃត្រង់នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រី្ត និងក្រសួងកិច្ចការនារី ដែលមានតួនាទីនៅក្នុងកិច្ចការពារ និងលើកស្ទួយសិទ្ធិ កិត្តិយសសេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្រ្តីគ្រប់រូប និងសូមប្រកាសថា៖ បន្ទាប់ពីបានឃើញនូវលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី, ករណីនេះ យើងខ្ញុំក៏នឹងការពារ និងជួយផ្តល់នូវសេវាចាំបាច់ផ្សេងៗ ដល់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលក្នុងនោះរួមទាំងការផ្តល់នូវមេធាវី សម្រាប់ការពារក្តីផងដែរ»។
ក្រសួងសូមធ្វើការថ្កោលទោសចំពោះជនទាំងឡាយណា ដែលបានរំលោភបំពាន ទៅលើសិទ្ធិរបស់ស្រ្តី និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ទៅតាមផ្លូវច្បាប់ ដើម្បីធានាការពារសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាស្រ្តី និងពង្រឹងនីតិរដ្ឋ ព្រមទាំងលើកកម្ពស់នូវតម្លៃសីលធម៌សង្គម៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រី្ត និងក្រសួងកិច្ចការនារី៖