(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានស្នើឱ្យ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ស្រាយបំភ្លឺជុំវិញ ការផ្តល់កញ្ចប់ស្រោមសំបុត្រ ដល់កងទាហាន នៅខេត្តព្រះវិហារ នាថ្មីៗនេះ, នេះបើយោងតាមរបស់លោក សួន សេរីរដ្ឋា។
តាមលិខិតលិខិតរបស់ លោក សួន សេរីរដ្ឋា ដែលចេញនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០៦នេះ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ លោក ឱម យ៉ិនទៀង បានចែកស្រោមសំបុត្រទៅគ្រួសារនាយទាហាន និងពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសខេត្តព្រះវិហារ។ ព្រមជាមួយគ្នានេះ លោក សួន សេរីរដ្ឋា ក៏បានបង្ហាញពី Link ទៅកាន់ Facebook ដែលបញ្ជាក់ពីរូបភាពចែកស្រោមសំបុត្រ របស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ផងដែរ។
លោក សួន សេរីរដ្ឋា បានចោទសួរ៧សំណួរទៅកាន់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀងថា ក្នុងស្រោមសំបុត្រនោះ មានអ្វី? ជាលុយសុទ្ឬ ឬជាអ្វីផ្សេង? បើជាលុយមានចំនួនប៉ុន្មាន? លុយបានមកពីណា? ជាថវិកាផ្ទាល់? ឬជាលុយរដ្ឋ? សរុបទាំងអស់ចំនួនប៉ុន្មានជាដើម?
Fresh News មិនទាន់អាចទំនាក់ទំនង សុំការបកស្រាយពី លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បាននៅឡើយទេចំពោះរឿងនេះ។
ខាងក្រោមនេះជាលិខិតរបស់ លោក សួន សេរីរដ្ឋា ផ្ញើទៅកាន់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង៖