(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានសម្រេចតម្លើងប្រាក់របបសន្តិសុខសង្គមប្រចាំខែ ជូនដល់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ថែមមួយកម្រិតទៀត។
អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល Fresh News ទើបទទួលបានមុននេះបានឱ្យដឹងថា ការតម្លើងប្រាក់របបសន្តិសុខសង្គមប្រចាំខែ សម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន មានកម្រិតដូចខាងក្រោម៖
កម្រិត១. របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៣០០,០០០រៀល ដល់ ៣៣០,០០០រៀល ត្រូវបន្ថែមដល់ ៣៦០,០០០រៀល ក្នុង១ខែ។
កម្រិត២. របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៣៣០,០០១រៀល ដល់៣៩៥,០០០រៀល ត្រូវផ្តល់ជូនបន្ថែមចំនួន៣០,០០០រៀល ក្នុងមួយខែ។
កម្រិត៣. របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៣៩៥,០០១ ដល់ត្រឹម៤០០,០០០រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៤២៥,០០០រៀល ក្នុងមួយខែ។
កម្រិត៤. របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៤០០,០០១ រៀល ដល់ត្រឹម ៤៩៥,០០០រៀល ត្រូវផ្តល់ជូនបន្ថែមចំនួន២៥,០០០រៀល ក្នុង១ខែ។
កម្រិត៥. របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៤៩៥,០០១ រៀល ដល់ត្រឹម ៥០០,០០០រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៥២០,០០០ រៀល ក្នុង១ខែ។
និងកម្រិត៦. របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៥០០,០០១ ឡើងទៅត្រូវផ្តល់ជូនបន្ថែម ២០០០០រៀល ក្នុង១ខែ។
ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែ ជូនដល់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន៖