(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីជូនដំណឹងមួយ បញ្ជាក់ជាថ្មីថា ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦តទៅ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នឹងបង្កើនថែមទៀត នូវសកម្មភាពត្រួតពិនិត្យ ការអនុវត្តច្បាប់ដោយធ្វើការពិន័យ យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះអ្នកបើកបរទោចក្រយាន មិនពាក់មួយសុវត្ថិភាព ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ការមិនគោរពសិទ្ធិអាទិភាព ការដឹកជញ្ជូនលើសចំណុះ ឬបង្កឲ្យធ្លាក់ ឬអូស ឬបង្កើតធូលី ឬការធ្វើឲ្យរំខានផ្សេងៗទៀត និងលក្ខណៈបច្ចេទេសយានយន្ត។ល។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវដល់សាធារណជន បង្កើនស្មារតីគោរពប្រតិបត្តិច្បាប់ឲ្យបានគ្រប់ៗគ្នា និងជួយផ្សព្វផ្សាយអំប់រំអំពីសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ ដល់គ្រួសារញាតិមិត្ត សំដៅចូលរួមទប់ស្កាត់កត្តាហានិភ័យសំខាន់ៗ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕
សូមអានសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងស្រុង៖