(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ផ្ទះមួយខ្នង ដោយមានដីសម្រាប់ដាំបន្លែបង្ការផង ដល់គ្រួសារក្រីក្រមួយ ដែលមានមេគ្រួសារជាជនពិការ ហើយប្រពន្ធជាអ្នករើសអេតចាយ ដោយមានកូនក្នុងបន្ទុក២នាក់ បន្ទាប់ពីពិនិត្យឃើញថា បុរសជាមេគ្រួសារ ដែលពិការតាំងពីកុមារភាព និងភរិយា ប្រឹងប្រែងតស៊ូក្នុងជីវិត ដើម្បីកូនៗរបស់ពួកគេ។
ផ្ទះធ្វើអំពីថ្ម១ខ្នង និងមានដីសម្រាប់ដាំបន្លែបង្ការ ដែលផ្តល់ឱ្យគ្រួសារក្រីក្រមួយគ្រួសារនេះ ស្ថិតនៅភូមិអភិវឌ្ឍន៍តាកែនកោះស្លា ខេត្តកំពត។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «កាលពីយប់កន្លងទៅ ខ្ញុំបានអានសារដែលក្មួយពិការម្នាក់ តែងតែសរសេរមកខ្ញុំរៀងរាល់ពេលតាម Facebook។ សារដែលក្មួយពិការសរសេរមក គឺជាការចូលរួមក្នុងន័យលើកតម្កើង និងចែករំលែកក្តីស្រឡាញ់។ ខ្ញុំបានឲ្យក្រុមការងារចុះទៅពិនិត្យស្ថានភាពរស់នៅជាក់ស្តែង គឺឃើញថាក្មួយពិការតាំងពីកំណើត រស់នៅជាមួយប្រពន្ឋ និងកូន២នាក់ កូនស្រីអាយុ ១៤ ឆ្នាំ និងកូនប្រុសអាយុ ៤ឆ្នាំ»។
សម្តេចបានបន្ថែមទៀតថា «ក្មួយប្រុសនៅផ្ទះមើលកូនតូច១ និងពេលខ្លះឆ្លៀតទៅសុំទាន និងគូរគំនូរលក់ឲ្យភ្ញៀវទេសចរមុខវាំង រីឯប្រពន្ឋគឺដើររើសអេតចាយ រកលុយមកបង់បន្ទប់ជួល១ខែ ២៥ដុល្លារ និងផ្គត់ផ្គង់អាហារ និងការរស់នៅប្រចាំថ្ងៃ។ ក្មួយប្រុស ទោះបីពិការតែរាងកាយពិតមែន តែក្មួយខិតខំគ្រប់អស់លទ្ឋភាព ដើម្បីចិញ្ចឹមថែទាំអាយុជីវិតខ្លួនឯងផង និងដើម្បីកូនជាទីស្រឡាញ់បានចូលរៀនផង»។
សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមថា «ដោយសារការព្យាយាមនិងតាំងចិត្តរបស់ក្មួយ ខ្ញុំបានសម្រេចផ្តល់ផ្ទះធ្វើអំពីថ្ម១ខ្នង និងមានដីសម្រាប់ដាំបន្លែបង្ការ នៅភូមិអភិវឌ្ឍន៍តាកែនកោះស្លា ខេត្តកំពត ដើម្បីក្មួយមានឱកាសបានកសាងជីវភាព រស់នៅនិងដើម្បីអនាគតល្អ ជាមួយកូនប្រពន្ឋនៅទីនោះ»។
ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវដល់ គ្រួសារក្រីក្រ និងជនពិការទូទាំងប្រទេស តស៊ូអំណត់ព្យាយាម។ សម្តេចថា ទោះបីយើងពិការរាងកាយពិ