(ភ្នំពេញ)៖ ថ្លែងចេញពីកម្មវិធី បិទសន្និបាទបូក សរុបការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យតាមចាប់រថយន្តដឹកអង្ករបំផ្លាញស្ពានអ្នកលឿង និងព្រមានបិទក្រុមហ៊ុនដឹកជញ្ជូនណាដែលល្មើសច្បាប់ដឹកជញ្ជូន។
ការចេញបញ្ជាឲ្យតាមចាប់រថយន្តដឹកអង្ករជាង៧០តោន បើកបំផ្លាញស្ពានអ្នកលឿងនេះ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង បានចេញបញ្ជាតាមចាប់ឲ្យបាន កាលពីម្សិលមិញ ប៉ុន្តែរហូតមកដល់ថ្ងៃនេះមិនទាន់ទទួលបានលទ្ធផល។
ពាក់ព័ន្ធនឹងករណីរថយន្តដឹកអង្ករបើកបំផ្លាញស្ពានអ្នកលឿងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសធ្ងន់ៗដល់ក្រសួងសាធារណការ និងដឹកជញ្ជូន៕