(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ដោយសារបញ្ហាការផ្តល់សេវាកម្មសាធារណៈជូនប្រជាពលរដ្ឋ នៅមានបញ្ហាយឺតយ៉ាវ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដូច្នេះសម្តេចតេជោ គ្រោងនឹងចុះពិនត្យមើលផ្ទាល់តាមមូលដ្ឋានតែម្តង ដើម្បីចង់ដឹងថា តើការងារថ្នាក់មូលដ្ឋានមានសកម្មភាព ឬយ៉ាងណា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងចុះទៅមូលដ្ឋានជាមួយអង្គរក្សតែ២នាក់ទេ ដើម្បីងាយស្រួលពិនិត្យមើលការងារជាក់ស្តែង ដោយមិនបាច់ឲ្យមានការរៀបចំនោះទេ ព្រោះការរៀបចំ បានរៀបចំយ៉ាងល្អទើបឲ្យចុះពិនិត្យមើល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្រប់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវធ្វើសេវាកម្មតម្រូវរបស់ប្រជាពលរដ្ឋឲ្យបានល្អ ដោយសម្តេចបានបញ្ជាក់នូវពាក្យ៣ឃ្លាថា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យតម្លាភាព»។
ការថ្លែងខាងលើនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅខណៈដែល សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាទបូក សរុបការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ៕
សូមទស្សនាការផ្សាយផ្ទាល់ ប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន៖