(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្តីបន្ទោសធ្ងន់ៗ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានភាពស្ពឹកស្រពន់ នៅក្នុងការដោះស្រាយបញ្ហានានាក្រោមចំណាត់ការរបស់ខ្លួន ។
ការស្តីបន្ទោសដល់ក្រសួងសាធារណការ និងក្រសួងកសិកម្ម ដែលស្ពឹកស្រពន់ខាងលើនេះ បានធ្វើឡើងនៅខណៈដែល សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាទបូក សរុបការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ៕