(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានស្នើដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចេញវិធានការការពារដល់សន្តិសុខ សុវត្ថិភាព ជូនដល់តំណាងរាស្រ្ត ថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួន បន្ទាប់ពីមានការព្រមានធ្វើបាតុកម្មប្រឆាំងគណបក្សនេះ ដោយសកម្មជនគាំទ្រគណបក្សប្រជាជន។
តាមលិខិតស្នើរបស់ លោក កឹម សុខា ផ្ញើទៅកាន់សម្តេច ស ខេង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក កឹម សុខា បានលើកឡើងថា «ព័ត៌មាននេះ គឺជាការគម្រាមកំហែងដល់សន្តិសុខ សុវត្ថិភាពរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សសង្រ្គោះជាតិទាំងមូល ហើយបើពុំមានវិធានការ ពីអាជ្ញាធរមានសមត្ថកិច្ចទេនោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិការគណបក្សសង្រ្គោះជាតិ អាចនឹងប្រឈមចំពោះការរំលោភបំពាន ដល់រាងកាយ ដោយប្រការណាមួយជាមិនខាន ប្រសិនបើបាតុកម្មកើតឡើង»។
សូមជំរាបថា នាថ្មីៗនេះ ក្រុមសម្ព័ន្ធយុវជនគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ពួកគេនឹងធ្វើបាតុកម្ម ប្រឆាំងគណបក្សសង្រ្គោះជាតិ ហើយទាមទារឱ្យរដ្ឋសភារំលាយបក្សនេះចោលតែម្តង បើក្នុងករណីមានបាតុកម្មប្រឆាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំឡុងកិច្ចប្រជុំ អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ខាងមុខនេះ៕
ខាងក្រោមនេះ ជាលិខិតរបស់គណបក្សសង្រ្គោះជាតិ៖