(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងតាមរយៈ Facebook ផ្លូវការរបស់លោកថា នៅយប់នេះ ចាប់ម៉ោង១១៖០០នាទីតទៅ កំលាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចុះពិនិត្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ដែលមានសារធាតុញៀន និងគ្រឿងស្រវឹង នៅគ្រប់បណ្តាលខណ្ឌ ទូទាំងរាជាធានីភ្នំពេញ។
លោកបញ្ជាក់ទៀតថា ក្នុងការត្រួតពិនិត្យនេះ ប្រសិនបើបងប្អូនណាដែល កំលាំងសម្ថកិច្ចត្រួតពិនិត្យរកឃើញថា មានកំរិតផ្ទុកជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុង១លីត្រខ្យល់ឡើងទៅ នឹងត្រូវផ្តន្ទារទោសដាក់ពន្ធនាគារចាប់ពី១ខែដល់៦ខែ និងត្រូវពិន័យជាប្រាក់ថែមទៀត៕