(ភ្នំពេញ)៖ ក្រុមហ៊ុន​ប្រេងឥន្ធនៈ SOKIMEX និង TELA បាន​ប្រកាសថា នឹងបញ្ចុះ​តម្លៃ​សាំង​​ធម្មតា​​ពី​៣៩០០រៀល មកនៅ ៣៨០០រៀល ក្នុង១លីត្រ ចាប់ពី​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៥តទៅ។ ការអះអាង​ពីការបញ្ចុះ​​តម្លៃសាំង​នេះ ត្រូវបាន​ធ្វើ​​ឡើង​ក្នុង​​កិច្ច​ប្រជុំ​​រវាង​​ក្រសួង​​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងតំណាង​ក្រុម​ហ៊ុន​​ចែក​ចាយ​​ប្រេង​ឥន្ធនៈធំៗ​​ចំនួន៨ នៅថ្ងៃម្សិលមិញ នាទី​ស្តីការ​​ក្រសួងពាណិជ្ជ​កម្ម។ លើសពីនេះ​ក្នុង​កិច្ចប្រជុំនោះ តំណាង​​ក្រុមហ៊ុន​​ចែកចាយ​ប្រេងបរទេស​ផ្សេង​ទៀត ដូចជា ក្រុមហ៊ុន CALTEX, TOTAL និង PTT នឹង​បញ្ជាក់​​ពីការ​បញ្ចុះតម្លៃ បន្ទាប់​​ពីឯកភាព​ពី​ថ្នាក់​ដឹកនាំ​ប្រចាំ​តំបន់​របស់ខ្លួន៕