(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្សចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ, ឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ និងអគ្គលេខាធិការរង នាយទាហានក្រោមឱវាទក្នុងអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ សូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងសូមគោរពជូនពរបវរមហាប្រសើរជូន សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា អាយុយឺនយូរ ព្រមទាំងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងដំណើរការរួមចំណែកដឹកនាំកសាងប្រទេសជាតិមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូរណ៍រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួសសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕